អំពី Est. Bar

ឈ្មោះ

est. ជាភាសាឡាតាំងមានន័យថា “វាគឺហ្នឹងហើយ” (It is)

នៅសម័យយុគកណ្តាល (ពីសតវត្សទី ៥ – ១៥) ពេលមេដឹកនាំទៅកន្លែងណា តែងតែមានព្រះសង្ឃធ្វើដំណើរទៅកាន់កន្លែងបព្វជិតឆ្ងាយៗ និង បញ្ជូនក្រុមល្បាតជាមុន ដើម្បីសាកល្បងតេស្តនូវតំលៃ និង ការស្នាក់នៅដែលមានបំរើជូនគ្រឿងស្រវឹងយ៉ាងសំបូរបែប។ ក្រុមល្បាតទាំងនោះ មានធ្វើការតេស្ត ដោយប្រើ “TripAdvisor” និង គូសវាសលើជញ្ជាំងដោយសរសេរអក្សរ “est” ដែលមានន័យថា “កន្លែងហ្នឹងហើយ” ដើម្បីអោយព្រះសង្ឃដឹងថា កន្លែងណាជាកន្លែងដែលផ្តល់នូវការបំរើជូន និង មានស្រាល្អបំផុត។

ផ្នត់គំនិតរបស់យើង

ផ្នត់គំនិតរួមរបស់យើងសំរាប់ est. bar គឺដើម្បីអោយបារយើងក្លាយជាកន្លែងទទួលទានគ្រឿងស្រវឹងចាប់ពីពាក់កណ្តាលយប់ដល់ពេលទៀបភ្លឺ ដែលមានដូចជាស្រាក្រឡុក និង ស្រាទូទៅជាដើម |ជាបារលក់គ្រឿងស្រវឹងលាយឡំនឹងស្តាយក្លឹបដែលមានបំរើអាហារពេលល្ងាចផងដែរ។ បាររបស់យើងមាននូវកន្លែងអង្គុយដែលមានស្តាយចំរុះសំបូរបែប មានតុបារ និង កន្លែង counter សំរាប់អង្គុយជាមួយនឹងភ្លើងដ៏ត្រជាក់ភ្នែក អមនឹងបទភ្លេងសម័យកំសាន្តអារម្មណ៍ បូករួមនឹង tapas និង សេវាបំរើម្ហូបអាហារបែប charcuterie រហូតដល់យល់ជ្រៅផងដែរ។

Est. bar ផ្តោតសំខាន់លើទីផ្សារអ្នកទទួលទានស្រា និង ស្រាក្រឡុកឈានមុខគេលក្នុងទីក្រុងភ្នំពេញ ក៏ដូចជាមានបំរើជូន ស្រាផ្អែម ស្រាកូញាក់ និង ភេសជ្ជៈគ្រឿងស្រវឹងជាច្រើនទៀត។ អាហារដែលផ្តល់ជូនសុទ្ធតែជាអាហារបែប tapas និង charcuterie ជាលក្ខណៈអន្តរជាតិ។

ការតុបតែងខាងក្នុងបារគឺមាននូវការឌីហ្សាញបែបខ្សែបន្ទាត់រត់លើជញ្ជាំង និង ការតុបតែងយ៉ាងពិសេស ដោយផ្តោតលើប្រព័ន្ធភ្លើងពណ៌ ការតុបតែងឈើប្រណិត សិល្បៈកម្ម គ្រឿងសង្ហារឹមប្រណីតៗទាន់សម័យ និង ពណ៌ដ៏ច្រើនសំបូរបែប។

ច្រកចូលឯកជនដែលមានសួនច្បារអមសងខាង និង សួនច្បារនៅផ្នែកខាងមុខជាន់ទី ១ ត្រូវបានរចនាឡើងយ៉ាងពិសេសសំរាប់ការអង្គុយទទួលទានអាហារ និង ភេសជ្ជៈនៅផ្នែកខាងក្រៅ។ មិនតែប៉ុណ្ណោះ យើងមានផ្តល់ជូននូវកន្លែងអង្គុយដែលមានរៀបចំរចនាបថបែបសួនច្បារ និង រុក្ខជាតិដ៏ស្រស់ស្អាតផងដែរ។

ទំព័រសំរាប់ការកក់