ទំនួលខុសត្រូវសហគមន៍របស់សាជីវកម្ម

បរិស្ថាន | សេវាសហគមន៍

Est. bar ជឿជាក់ថា ជនរួមជាតិគ្រប់រូបគប្បីមានការចូលរួមក្នុងការការពារបរិស្ថាន និង សុខភាពរបស់ប្រជាជនក្នុងសហគមន៍ និង សង្គមរបស់យើងទូទៅ។ យើងមានការជឿជាក់ថា យើងគួរតែចូលរួមអោយបានសកម្មក្នុងការបង្កើននូវគុណភាពនៃជីវិតរបស់នៅនៅប្រចាំថ្ងៃរបស់យើងក្នុងសហគមន៍ជាលក្ខណៈទូទៅតែម្តង ហើយក៏ដើម្បីធានានូវស្ថេរភាពនៃអនាម័យ និង គុណភាពនៃបរិស្ថានធម្មជាតិនៅជុំវិញខ្លួនយើងផងដែរ។

 

ផ្អែកលើរឿងនេះ est. bar បានបង្កើតនូវគោលការណ៍ “សេវាសហគមន៍ និង បរិស្ថាន”  និង បានបញ្ចូលទៅក្នុងដំណើរការរៀបចំគំរោងផែនការជំនួញរបស់ពួកយើង។ ហើយយោងទៅលើចំនុចនេះ យើងបង្កើននូវទំនួលខុសត្រូវរបស់ពួកយើងជាលក្ខណៈភោជនីយដ្ឋានដែលមានការគិតគូរខ្ពស់លើបរិស្ថាន ហើយយើងបានប្តេជ្ញាក្នុងការបញ្ចូលនូវការអនុវត្តលើការការពារបរិស្ថានដែលល្អៗ ក៏ដូចជាវិន័យដើម្បីអោយការការពារនៅតែអាចបន្តទៅមុនបាន ទៅក្នុងយុទ្ធសាស្ត្រស្នូលនៃជំនួញរបស់ពួកយើង។

 

គំរោងជាច្រើននឹងត្រូវបានតាមដានត្រយពិនិត្យ ដើម្បីធានាថា est. bar បានចូលរួមយ៉ាងសកម្មក្នុងការបង្កើននូវការការពារបរិស្ថាន និង សហគមន៍ជាលក្ខណៈទូទៅ។