est. bar | tempest bebende

est. bar គឺជាបារស្រាក្រឡុកមួយកន្លែង | ជាបារលក់ភេសជ្ជៈគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញនាព្រះរាជាណាចក្រកម្ពុជាដែលផ្តល់អោយភ្ញៀវនូវទីតាំងសំរាកលំហែជួបជុំគ្នា ជាមួយនឹងតន្រ្តីត្រជាក់ចិត្ត និង តន្រ្តីបែប house, soft semi industrial ambience ច្រើនជាង ២ ជាន់, ស្រាគុណភាពល្អ, tapas និង charcuterie។មានទីតាំងលើផ្លូវលេខ ២១៤ (ជាប់ក្លឹបរាត្រី Nova) និងនៅចំកណ្តាលតំបន់កំសាន្ត vibe 214, est. bar មានបំរើជូននូវស្រាក្រឡុក, ស្រាទូទៅ, ស្រាប្រភេទspirit, អាហាររលាយ និង គឺជាកន្លែងផ្តល់នូវជំរើសដ៏សំបូរបែបសំរាប់ការបរិភោគអាហារ អមជាមួយនឹងស្តាយក្លឹបដ៏អស្ចារ្យ ដែលមានបំរើជូននូវអាហារពេលល្ងាចតាមចំណង់ចំណូលចិត្តរបស់អ្នក ដែលរួមមានទាំង tapas ជាលក្ខណៈអន្តរជាតិ និង អាហារ charcuterie ផងដែរ។ Est. Bar គឺជាកន្លែងដ៏សក្តិសមសំរាប់អ្នកដែលចង់ទៅកាន់កន្លែងលំហែក្រោយអាហារពេល្ងាច។ លើសពីនេះទៅទៀត បើអ្នកមានបំណងចង់កំសាន្តសំរាកអារម្មណ៍ជាមួយនឹងស្រាក្រហមឬស្រាសមួយដបពីរដប ក្នុងដប Champagne ឬ ចង់ឈាងចូលទទួលទានភេសជ្ជៈស្រវឹងសំរាប់កំសាន្តមុនចេញទៅផ្ទះនោះ est. bar គឺជាកន្លែងដ៏ល្អឥតខ្ចោះដែលបំរើអ្នកអោយត្រជាក់ដល់អារម្មណ៍តែម្តង។ បារនេះមានបំរើនូវកន្លែងអង្គុយទាំងក្នុង និង ក្រៅ ដែលមានសួនច្បារព័ទ្ធជុំវិញ ឬតំបន់សួនច្បារនៅជាន់លើ ឬ កន្លែងខាងក្នុងដ៏ត្រជាក់ចិត្ត។

ការកក់ទុកមុន

កុំធ្វើអោយខ្លួនអ្នកអស់កន្លែងអង្គុយ

ធ្វើការកក់នូវកម្មវិធីណាមួយនៅ est.bar

est. bar គឺជាកន្លែងដ៏ល្អបំផុតសំរាប់ការជួបជុំគ្នា ពិធីជប់លៀងស្រាក្រឡុក ការលក់ផលិតផលលើកដំបូង ការបង្ហាញម៉ូត និង ការភ្លក់ឬទទួលទានស្រា។ សូមទំនាក់ទំនងមកកាន់ពួកយើងតាមទំរង់បែបបទដូចបានផ្តល់ជូនខាងក្រោម ដើម្បីអោយពួកយើងអាចបំរើជូនលោកអ្នកក្នុងការរៀបចំកម្មវិធីពិសេសៗទៅតាមតំរូវការរបស់លោកអ្នក។


  • Mr.
  • Mrs.
  • Miss.
  • Ms.
  • Dr.
  • Prof.
  • H.E.






captcha

ចុះឈ្មោះសម្រាប់ ការព្រឹត្តិបត្រ est.bar និងព្រឹត្តិការណ៍

បន្ទាប់ពីការចុះឈ្មោះសូមពិនិត្យមើលប្រអប់សំបុត្ររបស់អ្នកដើម្បីផ្ទៀងផ្ទាត់

sign up for est.bar newsletters and events

* = required field

powered by MailChimp!
LinkedIn

follow est. bar

“kudos spirit” នៅ est. bar

[សំរាប់ទទួលភ្ញៀវឧស្សាហកម្មជាន់ខ្ពស់]

តើអ្វីទៅជា “kudos spirit”?

est. bar យល់ពីតំរូវការរបស់ភ្ញៀវមកពីផ្នែកឧស្សាហកម្មធំៗ ដែលចង់ធានានូវភាពឥតខ្ចោះ និង បរិយាកាសសប្បាយរីករាយសំរាប់ភ្ញៀវដែលពួកគេអញ្ជើញចូលរួម។ ចុះសំរាប់ពួកគាត់ផ្ទាល់វិញយ៉ាងណាដែរ? ដូចនេះហើយ ទើប “kudos spirit” ជាកន្លែងដែលសក្តិសមបំផុតសំរាប់តំរូវការប្រភេទនេះ ហើយ est. barផ្តល់នូវការស្វាគមន៍មកកាន់ការបំរើជូនគួរជាទីគាប់ចិត្ត និង ការស្វាគមន៍មកកាន់កម្មវិធីដែលបានជ្រើសរើសសំរាប់ការរៀបចំ
 
blockimage